ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋបានឃើញបុរសម្នាក់ ដេកស្លាប់នៅលើសួនច្បារ ក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖បុរសម្នាក់ប្រជាពលរដ្ឋបានឃើញដេកស្លាប់នៅលើសួនច្បារមាត់ទន្លេទល់មុខសណ្ឋាគារឥណ្ឌូចិនតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញកាលពី ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។
មន្ត្រីមូលដ្ឋាបបានឱ្យដឹងថា៖សាកសពបុរសខាងលើឈ្មោះវុធមានអាយុប្រមាណជាង៤០ឆ្នាំ គ្មានទីលំនៅពិតប្រាកដ។ពលរដ្ឋបានឱ្យដឹងថា៖ បុរសរូបនេះកាលនៅរស់គេតែងតែឃើញគាត់ផឹកស្រាជាប្រចាំ មិនសូវជាហូបបាយប៉ុន្មានទេ។នៅថ្ងៃកើតហេតុបុរសនេះហូបស្រារួច ទើបគាត់ផឹកទឹកតាមក្រោយ ហើយក៏បានផ្តួលខ្លួនដេកនៅក្បែរគល់ឈើលើសួនច្បារស្រាប់តែស្លាប់នៅទីកន្លែងនោះតែម្តង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *