Uncategorized

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពីបទលក់ផ្ទាំងសូឡា និងអំពូលភ្លើងបភ្លឺផ្លូវ

 

​បាត់ដំបងៈកម្លាំង នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កាលពី​ព្រឹក ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពីបទ​លួច​ផ្ទាំង​សូ​ឡា និង​អំពូល​ភ្លើង ដាក់​បំភ្លឺ​តាម​ដងផ្លូវ នៅ​ចំណុច​មុខ​ឡស​ម្ងួ​ត (​សៃ​ឡូ​) សុក​កាន​យ៉ា ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក។ ក្រោយពេល​នគរបាល​ស្រុក​ភ្នំព្រឹក ឃាត់ខ្លួន​បាន នៅ​ថ្ងៃទី​២ តុលា ព្រមទាំង​ដកហូត​បាន វត្ថុតាង​មួយចំនួន​ចំនួន ។​

​មន្ត្រីនគរបាល ស្រុក​ភ្នំព្រឹកបាន​ឱ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ ហៃ បុល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង ដែល​ដកហូត​បាន មាន​ផ្ទាំង​សូ​ឡា និង​អំពូល​ភ្លើង ២ ។
​ករណី​លួច​ផ្ទាំង​សូ​ឡា និង​អំពូល​ភ្លើង​នេះ កើតឡើង​តាំងពី​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ មកម្ល៉េះ ហើយ​កម្លាំង​ជំនាញ បាន​ស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន​បាន នៅ​​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ត្រង់ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ជនសង្ស័យ និង​វត្ថុតាង បាន​ត្រូវ​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *