Uncategorized

សមត្ថកិច្ចឃាត់ខ្លួនក្រុមបង្កហឹង្សានៅខណ្ឌកំបូល

ភ្នំពេញ៖ករណីហិង្សាមួយបានកើតឡើងដោយមានបុរស២នាក់កំពុងផឹកស៊ីនៅមុខបន្ទប់ជួលស្រាប់តែមានបុរស១ក្រុមបើករថយន្តស៊េរីទំនើប១គ្រឿង និងម៉ូតូធំ១គ្រឿង ចុះមករករឿងវាយគ្នាទៅវិញទៅមក ម។សមត្ថកិច្ចឃាត់ខ្លួនចំនួន៣នាក់នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូលនៅយប់ថ្ងៃទី២១ ខែមករាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖មុនពេលកើតហេតុគេឃើញបុរស២នាក់កំពុងអង្គុយជុំគ្នាផឹកស៊ីស្រាប់តែឃើញបុរស១ក្រុមមានគ្នា៤-៥នាក់ ជិះរថយន្ត RANGE ROVER ពណ៌ខ្មៅ ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AO4034និងម៉ូតូធំ១គ្រឿងម៉ាកFTRមិនចាំផ្លាកលេខ។ពួកគេបានបើកមកឈប់នៅកន្លែងកើតហេតុស្រាប់តែកើតអំពើហិង្សាដាក់គ្នា បានយកដុំថ្ម និងដំបង វាយ និងគប់ដាក់គ្នាទៅវិញទៅមក បណ្តាលបុរស២នាក់កំពុងផឹកស៊ីរងរបួស។

ពេលនោះភាគីខាងរថយន្តបម្រុងបើកចេញពីកន្លែងកើតហេតុត្រូវពលរដ្ឋនៅក្បែរនោះបាននាំគ្នាយកម៉ូតូកង់បីបើកដាក់រាំងពីមុខ ត្រូវរថយន្តបើកបុក បណ្តាលឱ្យក្រឡាប់ រួចប្រជាពលរដ្ឋក៏ផ្ទុះកំហឹង បានវាយបែកកញ្ចក់រថយន្តខ្ទេច រងការខូចខាតយ៉ាងដំណំ ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាងបានចំនួន៣នាក់នាំយកទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ តាមនីតិវិធីផ្លូវច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *