Uncategorized

ទឹកទន្លេមេគង្គនឹងងើបឡើងវិញនៅសប្តាហ៍ក្រោយនេះ

ភ្នំពេញៈ​ទឹកទន្លេ​មេគង្គ​អាច​នឹង​ងើប​ឡើងវិញ​នៅក្នុង​សប្តាហ៍​ក្រោយ​បន្ទាប់ពី​សម្ពាធ​ទាប​មួយ​នៅ​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ដែល​រំ​កឹ​ល​ឡើង​ចុះ​លើ​ប្រទេស​កម្ពុជា​បាន​វិ​វត្ត​ទៅជា​សម្ពាធ​ទាប​សកម្ម​(ActiveLoW)​ដើរ​ស្រប​ចុះ​ឡើង​តាម​ឆ្នេរ​ប្រទេស​វៀតណាម​នាំឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​។


​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២០​ថា​ប្រទេស​កម្ពុជា​ពេលនេះ​នៅតែ​ស្ថិតក្រោម​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែលមាន ភ្លៀង​ធ្លាក់ រាយ​ប៉ាយស្ទើរ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស។មាន​ភ្លៀង​ធ្លាក់​មក​កាន់តែច្រើន នៅ ពេល​សម្ពាធ​ទាប​មួយ​ដែល​ស្ថិតនៅ​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ក្លាយទៅជា​សម្ពាធ ទាប​សកម្ម​(Active LoW )​ហើយ​ធ្វើដំណើរ​ឡើង​ចុះ​ស្របតាម​ឆ្នេរ​នៃ ប្រទេស វៀត ណា​ម​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បានឱ្យដឹង​ទៀតថា សម្ពាធ​ទាប​សកម្ម នេះ​វា​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ នៅពេល​វា​ដើរ ទៅដល់​ឈូង​សមុទ្រ​តុងកឹង​និង​រំ​កឹ​ល​ចុះមក​ក្រោម​វិញ​។​ព្រម​ពេ​ឡ​ជាមួយគ្នានេះ នៅក្នុង​សមុទ្រ​ឥណ្ឌា​ក៏​ដូច​ក្នុង​សមុទ្រ​អាដាម​ស៊ី​និង​សមុទ្រ​ប៉ាស៊ីហ្វិក​ក៏បាន​បា​តុ ភូត​ច្រើន​បង្កលក្ខណៈ​ល្អ​ដល់​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា​។​

​លោក​ចាន់ យុ​ត្ថា និយាយ​ឱ្យដឹង​ផងដែរ​ថា​សម្ពាធ​ទាប​សកម្ម​មួយ នៅក្នុង សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ប្រទេស​ហ្វីលីពីន​វា​នឹង​ដើរ​ចូលមកក្នុង​សមុទ្រ​ចិន​រួច​អាច​វិ​វត្ត​ខ្លួន​ទៅជា​កូន​ព្យុះ​រុញច្រាន​សម្ពាធ​ខ្ពស់​ឱ្យ​ត្រឡប់ក្រោយ​នៅ​ដើម​សប្តាហ៍​ក្រោយ​ធ្វើឱ្យ​ភ្លៀង​ក្នុង​តំបន់​និង​ក្នុងប្រទេស​កម្ពុជា​នៅ​អូសបន្លាយ​ពេល​វែង​ទៀត​។​

តាម​ព្រឹ​តិ​ប​ត្រ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក​និង ឧតុនិយម​ថ្ងៃទី​៣​តុលា​ឆ្នាំ​២០២០​បង្ហាញ​ឱ្យ​ឃើ​ថានៅ​ស្ទឹងត្រែង​ទឹក​មាន កម្ពស់ ៥.៥១​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២​ខែ​ក​តុលា​០.០១​ម៉ែត្រ​ទាប​ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន ឆ្នាំ​១.៨២​ម៉ែត្រ​។​នៅ​ខេត្តក្រចេះ​ទឹក​មាន កម្ពស់​១៣.៣៦​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី ២​ខែ តុលា​០.២១​ម៉ែត្រ​ទាប​ជាង​កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ​៤.១៧​ម៉ែត្រ ។​

នៅ​ខេត្ត​កំ ពង់ ចាម​ទឹក​មាន កម្ពស់​៨.០៤​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២​ខែតុលា​០.១៨​ម៉ែត្រ ទាប​ជាង ក​ម្ព ស់ ទឹក​មធ្យម ច្រើន​ឆ្នាំ​៤.៥៦​ម៉ែត្រ​។​នៅ​ចតុមុខ​ទឹក​មាន កម្ពស់ ៥.១៥​ម៉ែត្រ ទាប ជាង​ថ្ងៃទី​២​ខែតុលា​.០១​ម៉ែត្រ ទាប​ជាង​កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ​៤.០៩ ម៉ែត្រ​។ នៅ​បឹង​ទន្លេសាប ក្រគរ កំពង់​លួង ទឹក​មាន​កម្ពស់​៣.៧៤ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី​២​ខែតុលា​០.០៥​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០២០​បាន ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​ថា ចាប់ពី​ថ្ងៃទី​៣០​ខែកញ្ញា ដល់ ថ្ងៃទី​៦​ខែតុលា​ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​បន្ត​អូសបន្លាយ​ឆ្លងកាត់​លើ​កម្ពុជា ដោយ ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​មួយ នៅលើ​សមុទ្រ​ចិន​ខាងត្បូង ។​

​ក្នុង​សេចក្តីជូនដំណឹង​ដោយ​ពុំមាន​បោះត្រា​ក្រសួង​នេះ​បាន​សរសរ​ទៀតថា​ស្ថានភាព​បែបនេះ​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​ចាប់ពី​ថ្ងៃទី ៣០​ខែកញ្ញា​ដល់​ថ្ងៃទី​៣​ខែតុលា អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង កម្រិត​ពី តិច​ទៅ​មធ្យម ជាពិសេស​នៅ​ភាគ​ពាយ័ព្យ​អាចមាន​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​

​សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។ តំបន់​មាត់សមុទ្រ​នៅ​អំឡុង​ពីថ្ងៃ ទី​៣០​ខែកញ្ញា​ដល់​ថ្ងៃទី​០២​ខែតុលា អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិតកម្រិត​ពី​បង្គួរ ទៅ​ច្រើន​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ប្រាប់​ដល់​សាធារណជន​ឱ្យ ជ្រាប​ជា ព័ត៌មាន និង​មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជាពិសេស​ប្រជាពលរដ្ឋ រស់នៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ​នៃ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ បណ្តា​ខេត្ត​នៅ​តំបន់ មាត់សមុទ្រ និង​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ ។ ជាមួយគ្នា​នោះ​អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀងខ្យល់ បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ៣-

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *