Uncategorized

ឃសត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ស្ទឹងត្រែង​៖ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​ការចុះ​បង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​១៧​ខែមិថុនា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៧:៣០​នាទី​។​
​កម្លាំង អធិការ ដ្ឋា​ន​នគរបាល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ សហការ ជាមួយ កម្លាំង​ប៉ុស្តិ៍ នគរបាល ភូមិ អូរ​ស្វាយ​សែន​ជ័យ និង​កម្លាំង ៦​នាក់​ដឹកនាំ​ដោយ​លោក អនុ​សេនីយ៍ ឯក បៃ ថង​សា​ម៉ៃ​អធិការ រង​ទទួល​ផែន​គ្រឿងញៀន​ចុះ​ប្រតិបត្តិការ​ពួនស្ទាក់​នៅ​ចំណុច​វើ​ន​ខោ​វ​។​កម្លាំង​បាន​ឃាត់​ម៉ូតូ​មួយគ្រឿង​ម៉ា​កវេ​វ​អាល់​ហ្វា​(​គ្មាន​ស្លាក​លេខ​)​និង​ឃាត់​មនុស្ស​ចំនួន​២​នាក់​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​
១,​បើកបរ ដោយ ឈ្មោះ ធី អិ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន ពិត ប្រាកដ​។ ២ ឈ្មោះ​លន់ ពុ​ទ្ធី​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​រិទ្ធី សែន ជ័យ មួយ ភូមិ អូរ​ស្វាយ​សែន​ជ័យ ស្រុក បុរី​អូរ​ស្វាយ​សែន​ជ័យ ។​

​កម្លាំង​បាន​ដកហូត​វត្ថុតាង​រួមមាន​មាន​:១,​ថ្នាំញៀន ២​កញ្ចប់ តូច ប្រភេទ​មេ​តំ​ហេ្វ​តា​មីន​គ្រាប់​(WY) ចំនួន​២៩២​គ្រាប់​២ ម៉ូតូ មួយ គ្រឿង ម៉ាក វេ​វ​អាល់​ហ្វា ពណ៌ ខ្មៅ អត់​ផ្លាកលេខ​៣ ធុងបាស់​៤០០V មួយ គ្រឿង​៤​ត្រង់ ស៊ី​ន័​រ មួយ គ្រឿង​៥​គ្រឿង បន្លាស់ មានកូន សោ​ដែក​កាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *