Uncategorized

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីគ្រឿងញៀន

 

បាត់ដំបង​៖កម្លាំង​ជំនាញ​រួមជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាន​ចាប់​ជន​ម្នាក់​​រក្សាទុក​នូវ​សារធាតុ​ញៀន​​។​នៅ​ចំណុច​ផ្លូវភ្លោះ​ភូមិ​ពាម​ឯក​ឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ​និង​សង្កាត់​ចម្ការ​សំរោង​ក្រុង/​ខេត្តបាត់ដំបង​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​​។​
មន្ត្រីនគរបាល​ស្រុក​ឯក​ភ្នំ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ប្រាក់ ពន្លឺ ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​នៅ​ភូមិ​ចម្ការ​សំរោង​១​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ផ្លា​ស្ទីក​ពណ៌​ស​ថ្លា​សង្ស័យ​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ។​ម៉ា​ទឹកកក​ICE​ចំនួន ៤​ថង់​មាន​ទម្ងន់​១៧០,៤៣​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង​ម៉ូតូ​ចំនួន​១​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​មួយចំនួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *