Uncategorized

សមត្ថកិច្ចពាក់ព័ន្ធកម្ពុជា-ថៃបានជួបប្រជុំលើការងារព្រំដែន

 

បាត់ដំបង​៖​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែ​នអន្តរជាតិ​ភ្នំ​ដី​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ពៅ​មុនី​ជាតិ​នាយប៉ុស្តិ៍​បាន​ទៅ​ជួបពិភាក្សា​ការងារ​ព្រំដែន​រវាង​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​កម្ពុជា​-​ថៃ​នៅ​អាគារ​ទំនាក់ទំនង​ទាហាន​ឈុតខ្មៅ​ថៃ​ប្រចាំច្រកទ្វារព្រំដែន​អន្តរជាតិ​បាន​ខៅ​ឌី​ន​ប្រទេស​ថៃ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជុំវិញ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​កា​រលើ​ការងារ​ព្រំដែន​រវាង​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​កម្ពុជា​-​ថៃ​ធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក​វរសេនីយ៍ឯក​RONNARONGSENGMI​
មេបញ្ជាការ​វរៈ​សេនា​ធំ​ឈុតខ្មៅ​ថៃ​លេខ​១៣​ដែល​ទើប​ផ្លាស់​ចូលកាន់​តំណែង​ថ្មី​។​ភាគី​កម្ពុជា​ក៏មាន​ការអញ្ជើញ​ចូលរួម​ដោយមាន​លោក​អធិការនគរបាល​ស្រុក​សំពៅ​លូន​,​លោក​មេបញ្ជាការ​កងវរៈសេនាតូច​លេខ​១,​លោក​មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​។​

​ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​នូវ​ខ្លឹមសារ​សំខាន់ៗ ក្នុង​កិច្ច​ជំនួប​ពិភាក្សា​នេះ មាន ១,​រួមគ្នា​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩,២,​សហការ​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​នានា​។​ជាពិសេស​ស្នើសុំ​សមត្ថកិច្ច​ថៃ​សម្របសម្រួល​ធ្វើ​ការចាត់​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​។ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​បាន​នៅពេល​ឆ្លងកាត់​ចូលទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​នានា​។​៣,​បន្ត​បង្កើន​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការល្អ​រវាង​ភាគី​ទាំងពីរ​កម្ពុជា​-​ថៃ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *