Uncategorized

សពក្មេង៤នាក់ដែលជញ្ជាំងរលំសង្កត់ស្លាប់បានដឹកដល់ស្រុកកំណើត

 

​ភ្នំពេញ​៖​ក្មេង​៣​នាក់​បាន​ស្លាប់​នៅក្រោម​គំនរ​ឥដ្ឋ​ខណៈដែល​កំពុងតែ​អង្គុយលេង​ក្បែរ​ជញ្ជាំង​ឥដ្ឋ​ជាន់​ផ្ទាល់​ដី​។​ឪពុកម្តាយ​បាន​ឡើងទៅ​រៀប​ឥដ្ឋ​នៅ​ជាន់​លើ​ស្រាប់តែ​ជញ្ជាំង​រលំ​សង្កត់​លើ​ស្លាប់​ភ្លាមៗ​តែម្តង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី​(​កំពុង​សាងសង់​ថ្មី​)​ខាងកើត​វត្ត​ឬ​ស្សី​សាញ់​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​នៅ​កាលពី​រសៀល​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​។​សព​ក្មេងរងគ្រោះ​ទាំង​៣​នាក់​បាន​ដឹក​ដល់​ស្រុកកំណើត​នៅ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​ព្រឹក​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​នេះហើយ​។​

សមត្ថកិច្ច​បានឱ្យ​ថា ក្មេងរងគ្រោះ​ទី​១៖ ឈ្មោះ ឆេង ញ៉ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ទី​២៖ ឆេង ចំរើន​ភេទ​ស្រី អាយុ​២​ឆ្នាំមាន​ឪពុក​ឈ្មោះ​ម៉េង​នី​អាយុ​៤២​ឆ្នាំ​និង​ម្តាយ​ឈ្មោះ​ព្រុំ​ហួន​អាយុ​៤៣​ឆ្នាំ​នៅ​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​(​ជាជាង​សំណង់​រៀប​ឥដ្ឋ​)​និង​សព​ក្មេង​។​ទី​៣៖​ឈ្មោះ​ម៉េង​ទូច​ភេទ​ស្រី​អាយុ​៣​ឆ្នាំមាន​ឪពុក​ឈ្មោះ ម៉ាប់ ឡុង អាយុ​២៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឆេង នាង អាយុ​២៧​ឆ្នាំ​នៅ​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង (​ជាជាង​សំណង់​រៀប​ឥដ្ឋ​)​។​

​មូលហេតុ​ដោយសារ​ក្មេង​ទាំង​៣​នាក់​ទៅ​ក្បែរ​ជញ្ជាំង​ឥដ្ឋ​នៅពេល​ឪពុកម្តាយ​របស់​ពួកគេ​ឡើងទៅ​ធ្វើការ​នៅ​ជាន់​លើ ស្រាប់តែ​វារ​លំ​សង្កត់ពីលើ​ស្លាប់​តែម្តង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *