Uncategorized

ចុះពង្រឹងប៉ុស្តិ៍គោលដៅរដ្ឋបាលឃុំមុខរាហ៍ស្រុករុក្ខគិរី

 

​បាត់ដំបង​៖​កាលពី​ថ្ងៃ​៩​ខែកក្កដា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម សេនីយ៍​ត្រី អ៊ឹង សុង​យូ ស្នងការរង​ទទួល​ការងារ​កិច្ចការ​ប៉ុស្តិ៍​បាន​ចាត់​ក្រុមការងារ​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍​សហការ​ជាមួយ​
​ក្រុមការងារ​អធិការដ្ឋាន​ស្រុក​រុក្ខ​គី​រី​ដើម្បី​ពង្រឹង​លើ​ការងារ​ជំនាញ​របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដោយ​ផ្តោតលើ​បញ្ហាសំខាន់ៗ​មួយចំនួន​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ឹង​សុង​យូ​បាន​បញ្ជាក់ថា​ក្រុមការងារ​បាន​ចុះ​គាំទ្រ​ប៉ុស្តិ៍​គោលដៅ​គឺ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មុខរា​ហ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គី​រី ដែលមាន​សមាសភាព​ចូលរួម​គឺ​លោក​អធិការរង នាយផ្នែក​នាយ​-​នាយរង​ប៉ុស្តិ៍​ទាំងអស​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *