Uncategorized

ព័ត៌មានបន្ថែមករណីអគ្គីភ័យនៅច្បាប់ខាងច្បារអំពៅ

 

ភ្នំពេញ៖ករណីអគ្គិភ័យនៅខណ្ឌច្បារអំពៅកាលពីរំលងអធ្រាត្រចូលថៃ្ងទី១៨ខែមករាឆ្នាំ២០២១នោះ
គឺឆេះឃ្លាំងសាច់ប៉ាតេ៩៩៩មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ១៥១ភូមិតាងៅសង្កាត់និរោធខណ្ឌច្បារអំពៅដោយសារមូលហេតុឆេះចេញពីឡចំហ៊ុយសាច់ប៉ាតេរាលដាលមកកន្លែងគំនរអុសបង្កជាអគ្គិភ័យតែម្តង។
សមត្ថកិច្ចបានឱ្យដឹងថា៖ម្ចាស់ទីតាំងឈ្មោះ កែវ សារី ភេទប្រុស អាយុ ៦២ឆ្នាំមុខរបរលក់សាច់ប៉ាតេ ៩៩៩។ការខូចខាតមានផ្ទះថ្មទំហំ៤ម៉ែត្រគុណ១៦ម៉ែត្រ,ខូចខាតសម្ភារក្នុងឃ្លាំងមួយចំនួន។ប៉ុន្តែអគ្គិភ័យនេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះឬស្លាប់ទេ។

សមត្ថកិច្ចបានឱ្យដឹងផងដែរថា៖ក្នុងការជួយអន្តរាគមពន្លត់អគ្គិភ័យនោះកម្លាំងការិយាល័យបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង,ប្រើទឹកអស់៥រថយន្តបានរលត់ទៅវិញដោយមិនរាលដាលឆេះដល់ផ្ទះអ្នកជិតខាងទៀតឡើយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *