Uncategorized

បញ្ជូនប្ដីនិងប្រពន្ធូ ទៅតុលាការករណីផ្តល់មធ្យោបាយឲ្យជនដែលបាញ់ប៉លីស ជិះគេចខ្លួន

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះកម្លាំងនគរបាលរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ២នាក់ប្តីប្រពន្ធនៅស្រុកមេមត់ខេត្តត្បូងឃ្មុំដែលជាបក្ខពួករបស់ជនដៃដល់អ៊ាណារ៉េនដែលបាញ់ប៉ូលិសរាជធានីភ្នំពេញទៅតុលាការដើម្បីបន្តនីតិវិធី។

លោកវរសេនីឯកអេងសោភាប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានឱ្យដឹងថា៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធដែលជាបក្ខពួករបស់ជនដៃដល់អ៊ាណារ៉េនរស់នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ។ក្រោយការចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើមនិងគ្រាប់មួយចំនួនទៀត។

បក្ខពួកជាប្តីប្រពន្ធនេះគឺជាអ្នកផ្តល់មធ្យោបាយជាម៉ូតូដល់ជនដៃដល់យកជិះគេចខ្លួនបន្ត។ការចាប់ខ្លួននេះជនសង្ស័យទាំង២នាក់ប្តីប្រពន្ធជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនផងដែរដែលធ្លាប់បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាមួយជនដៃដល់កន្លងមក។ក្រោយការចាប់ខ្លួនភ្លាមជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា៖ជនដៃដល់ដែលបានបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌបានស្លាប់ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន។
ករណីផ្ទុះអាវុធនេះបានកើតឡើងនៅល្ងាចថ្ងៃទី១៥ខែមករាឆ្នាំ២០២១នៅចំណុចអូរកណ្តៀងស្រុកសំបូរខេត្តក្រចេះបន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលស្រុកសំបូរ ខេត្តក្រចេះ និងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។

ជនដៃដល់ដែលត្រូវបាញ់ស្លាប់ក្រោយតដៃជាមួយសមត្ថកិច្ចនេះមានឈ្មោះអ៊ាណារ៉េនដែលបានបាញ់សម្លាប់លោកវរសេនីយ៍រ៉េតស៊ីណាតនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ខែធ្នូឆ្នាំ២០២០។បន្ទាប់ពីមានទំនាស់ដោយសាររឿងគ្រោះថ្នាក់ចរាចរនៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។

ក្រោយស្រាវជ្រាវដោយនគរបាលព្រហ្មទណ្ឌនិងនគរបាលមូលដ្ឋានរហូតដល់រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២១សមត្ថកិច្ចបានចាប់ខ្លួនបានជនសង្ស័យម្នាក់ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើងហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះកែចាន់មានដែលត្រូវបានលោកឆាយហុងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ចំនួនពីរបទល្មើសរួមមាន៖សមគំនិតក្នុងអំពើឃាតកម្មនិងជួញដូរគ្រឿងញៀនហើយត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *