(ពោធិ៍សាត់) រដ្ឋបាលខេត្តពោធិ៍សាត់, ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យកែលម្អហេដ្ឋារចនាសម្ព័ន្ធការពារច្រាំងស្ទឹង និង សោភ័ណភាព សណ្ដាប់ធ្នាប់ល្អ ចាប់ពីចំណុចក្បាលហុងត្រើយខាងលិច រហូតដល់ចំណុចស្ពានអាកាសឆ្លងស្ទឹងថ្មី ឱ្យក្លាយជាសួនច្បារថ្មីតាមដងស្ទឹងពោធិ៍សាត់ ឱ្យកាន់តែមានភាពល្អប្រសើរ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្ត។
ក្នុងនោះឯកឧត្តម មានប្រសាសន៍ សូមគោរពអរគុណបងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹង ដែលបានចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍខេត្ត ដើម្បីយើងទាំងអស់គ្នា ៕