Uncategorized

រថយន្តមួយគ្រឿងកំពុងបើកតាមផ្លូវត្រូវភ្លើងឆាបឆេះខូចខាតទាំងស្រុង

 

រតនគិរី៖រថយន្តកាមរីរបស់ជាងផ្សារដែកមួយគ្រឿងផ្លាកលេខគ្មានពេលកំពុងបើកបរតាមផ្លូវត្រូវភ្លើងឆាបឆេះខូចខាតទាំងស្រុងស្ថិតក្នុងភូមិអូកន្ទឹលសង្កាត់បឹងកន្សែងក្រុងបានលុងកាលពីរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២១។។ម្ចាស់រថថយន្តឈ្មោះលឹមសៀងលីភេទប្រុសអាយុ៣៥ឆ្នាំទីលំនៅភូមិកើតហេតុមុខរបរជាងផ្សារដែក។
ប្រភពបានឱ្យដឹងថា៖មូលហេតុដែលបង្កឱ្យឆេះរថយន្តនេះគឺឆ្លងប្រព័ន្ធភ្លើង។ករណីនេះមិនមានរងរបួសនិងគ្រោះថ្នាក់ដល់មនុស្សទេ។កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងអន្តរាគមន៍ជួយបាញ់ទឹកអស់១រថយន្តទើបភ្លើងរលត់ទៅវិញ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *