Uncategorized

បើករថយន្តលឿនទៅបុករបាំងថ្មខូចផ្នែកខាងមុខស្ទើរទាំងស្រុង

 

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មបង្កាន់ដៃគល់ស្ពានអាកាសផ្សាដីហុយបណ្តាលឱ្យរថយន្តខូចខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ហេតុការណ៍នេះបានកើតឡើង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់អូបែកក្អមខណ្ឌសែសុខកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៩ខែមករាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖រថយន្តដែលបើកបុករបាំងថ្មនេះម៉ាកព្រូសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BJ4201បើកក្នុងល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹងបណ្តាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។តែមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *