ស្វាយរៀង៖កាលពីព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែនិងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត,អាជ្ញាធរដែនដី,បានចុះពិនិត្យមុខទំនិញនៅផ្សារក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀងរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកចំនួន៧គីឡូក្រាមនិងសរសៃគុយទាវ៩គីឡូក្រាម។
លោកផឹងនិលប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានឱ្យដឹងថា៖ក្រុមត្រួតពិនិត្យគ្រឿងឧបភោគបរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួននិងបានប្រើប្រាស់ឧបករណ៍ធ្វើTestKitsបឋមលើម្ហូបអាហារចំនួន៣៦គំរូ។ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកប្រធានសាខាបានបន្តថា៖ជាមួយគ្នានោះមន្ត្រីបានផ្សព្វផ្សាយនិងចែកស្ទិកគ័រដល់អាជីវករដើម្បីបានយល់អំពីផលិតផលដែលសំបកវេចខ្ចប់មានផ្លាកសញ្ញាត្រឹមត្រូវ។ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមីដូចជា៖ពពុះសណ្តែក ចំនួន៧គីឡូក្រាម មានគីមី Borax ។សរសៃគុយទាវ៩គីឡូក្រាម មានសារធាតុគីមី ព្រមទាំងទឹកដោះគោកូនក្មេងម៉ាក ADដែលហួសកាលបរិច្ឆេទប្រើប្រាស់។មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីដុតកម្ទេចចោល នៅពេលក្រោយ៕សហការី