Uncategorized

ភ្លៀងនិងខ្យល់ធ្វើឲ្យដើមឈើធំៗរលំកាត់ផ្លូវនិងលិចផ្លូវជាច្រើនខ្សែក្នុងក្រុងព្រះវិហារ

 

ព្រះវិហារ​៖​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​មួយ​មេ​បណ្តាលឱ្យ​ដើមឈើ​ធំៗ​បាន​ដួលរលំ​កាត់​ផ្លូវជាតិ​ជាច្រើន​កន្លែង​និង​ធ្វើឱ្យ​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​ក្រុង​ព្រះវិហារ​បាន​រង​នូវ​ការ​ជន់​លិច​។​ករណីនេះ​បានកើត​ឡើង​ស្ថិតនៅក្នុង​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​កាលពី​យប់​ថ្ងៃទី​២០​កក្កដា​ឆ្នាំ​២០២០​។​

​លោក​សំលាង​ទ្រី​បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី​២១​នេះ​ថា​៖​ដើមឈើ​ជាច្រើន​ដើម​បាន​បាក់​រលំ​សង្កត់​លើផ្លូវ​ជាតិ​លេខ​៦២​ចំនួន​៤​កន្លែង​និង​ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​ក្រុង​ព្រះវិហារ​បាន​រង​ការ​ជន់​លិច​។​បញ្ហា​នេះ​អាចមកពី​មាន​ប្រជាពលរដ្ឋ​មួយចំនួន​យក​សំបក​បេ​រ​ឬ​ក្ដារបន្ទះ​មក​បិទ​រុន្ធ​លូ​ទើប​បណ្តាលឱ្យមាន​ការកកស្ទះ​ទឹក​បែបនេះ​។
​លោក​បាន​បន្តថា​បន្ទាប់​ពី​បានដឹង​ភ្លាម​លោក​បាន​ចាត់​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ប៉ា​លហាល​ចុះ​កាត់​ដើមឈើ​ដែល​ដួលរលំ​កាត់​លើផ្លូវ​ជាតិ លេខ ៦២​ចំនួន​៤​កន្លែង អូស​ចេញ​ពីលើ​ទ្រូងផ្លូវ និង​ដើរ​ប្រមូល​សំរាម សំបក​បេ ក៏ដូចជា​បន្ទះក្តារ​យក​ចេញពី​មាត់​រុន្ធ​លូ​ជាច្រើន​កន្លែង​។​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ទឹក​ធ្វើឱ្យ​ចរន្តទឹក​ហូរ​ធម្មតា​វិញ​និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព​។​

​លោក សំ លាង​ទ្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​នូវ​ការ​ចោល​សំរាម​ផ្តេ​ស ផ្តាស​តទៅទៀត ដែល​ធ្វើឱ្យ​កកស្ទះ​ដល់​លូបង្ហូរទឹក ហើយ​ងាក​មក​រួម​សហការគ្នា ធ្វើ​អនាម័យ សម្អាត​និង​ថែរក្សា​បរិស្ថាន​ឱ្យបាន​ជាប្រចាំ​។​ដើម្បី​សុខភាព​ខ្លួន​អ្នកដទៃ​និង​ជួយ​លើក​សម្រស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ឱ្យ​កាន់តែ​មានការ​ទាក់ទាញ​មាន​អ្នក​ទេសចរណ៍​ចូលមក​ទស្សនា​កាន់តែច្រើន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *