ពលករជិត៤០នាក់អនុញ្ញាតឱ្យត្រឡប់ទៅលំនៅស្ថានវិញក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ
បាត់ដំបង៖អាជ្ញាធរនិងមន្ត្រីជំនាញបានអនុញ្ញាតឱ្យពលករខ្មែរជិត៤០នាក់ចាកចេញទៅកាន់លំនៅស្ថានរៀងៗខ្លួនក្រោយអនុវត្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតាមវិធានការណែនាំទប់ស្កាត់ជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។
ឱសថបណ្ឌិតវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ឱ្យដឹងថា៖នៅថ្ងៃទី៤ខែមករាឆ្នាំ២០២១អាជ្ញាធរនិងមន្ត្រីជំនាញបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរប្រុសស្រីចំនួន៣៥នាក់បានចាកចេញទៅកាន់លំនៅស្ថានរបស់ពួកគាត់រៀងៗខ្លួន។ក្រោយចូលរួមពិនិត្យសុខភាពយកវត្ថុសំណាកនិងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ- ១៩ចូលក្នុងសហគមន៍។
ទូរលេខចុងក្រោយនៃការគ្រប់គ្រងអ្នកពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ផ្ទុះជំងឺក្នុងសហគមន៍នៃប្រទេសថៃគិតត្រឹមថ្ងៃទី៣ខែមករាឆ្នាំ២០២១ពលករខ្មែរចាកចេញពីប្រទេសថៃឆ្លងកាត់ខេត្តបាត់ដំបង និងច្រកមួយចំនួនទៀតក្រៅខេត្តបាត់ដំបងមានចំនួនសរុប ១.៧៣៥នាក់ ស្ត្រីមានចំនួន ៧១៩នាក់ ។
ដោយឡែកលទ្ធផលយកសំណាកពិនិត្យលើកទី១ អវិជ្ជមានចំនួន ១.៣៥៩នាក់ និងវិជ្ជមានចំនួន ៦នាក់បានបញ្ចប់ការធ្វើចត្តាឡីស័កហើយឱ្យវិលត្រឡប់ទៅកាន់លំនៅស្ថានវិញចំនួន៣៥នាក់នៅព្រឹកថ្ងៃទី ៤ខែមករា ឆ្នាំ២០២១៕សហការី