Uncategorized

មន្ត្រីប៉េអឹមម្នាក់ស្រវឹងដកកាំភ្លើងបាញ់និងវាយបុរសម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់

 

​ខេត្តស្វាយរៀង​៖​មានការ​ផ្ទុះអាវុធ​ពី​មន្ត្រី​ប៉េអឹម​ម្នាក់​ដែល​ផឹកស្រា​ស្រវឹង​ឡូឡា​ទាស់សម្តី​គ្នា​និង​បាន​ដក​កាំភ្លើងខ្លី​បាញ់​ប្រឡោះ​ជើង​បុរស​ម្នាក់ទៀត​ចំនួន​២​គ្រាប់​ហើយ​វាយ​ជនរងគ្រោះ​២​ស្នាប់​កាំភ្លើង​ត្រូវ​ចំក្បាល​បណ្តាលឱ្យ​បែក​ហូរឈាម​ស្រោច​ខ្លួន​។​ករណីនេះ​បង្ក​ការភ្ញាក់ផ្អើល​នៅ​ភូមិ​តា​ប៉ោង​ឃុំ​សង្កែ​ស្រុក​រំដួល​ខេត្តស្វាយរៀង​កាលពី​វេលា​ម៉ោង​១០​យប់​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​កន្លងមក​។​

​ជនរងគ្រោះ​ឈ្មោះ​ទា​ចាន់ណា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ប៉ប្រក​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​ចំណែក​ជនបង្ក​ឈ្មោះ​ប៉េង​ឡា​ដា​ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ​ជាម​ន្ត្រី​ប៉េអឹម​។

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា​មុនពេល កើតហេតុ​មាន​បុរស​ចំនួន​៥​នាក់​បាន​នា​គ្នា ផឹកស៊ី​រួមមាន​៖ ១,​ឈ្មោះ​ហែម​សុវណ្ណ​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ជា​ម្ចាស់ផ្ទះ​។​២,​ឈ្មោះ​មា​ច​វិបុល​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ត្រូវជា​កូនប្រសារ​ម្ចាស់ផ្ទះ​។​៣,​ឈ្មោះ​ញឹម​វ៉ាន់ឌី​ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ផ្ទឺ​ម​ឃុំ​ត្រពាំង ម្កាក់ស្រុក​អង់​ស្នួល​ខេត្តកណ្តាល​។​៤,​ជនរងគ្រោះ​និង​៥,​មិន​ស្គាល់ឈ្មោះ​។​

​ប្រភព​បាន​បន្តថា​ជន​សង្ស័យ​ក៏បាន​ផ្ទុះ អាវុធ​ចំនួន​២​គ្រាប់​និង​ទៅ​វាយ​លើ​ជនរងគ្រោះ​ចំនួន​២
​ដៃ​ចំក្បាល​រួច​ក៏​ទាញយក​អាវុធខ្លី​ពី​ចង្កេះ​បាញ់​ប្រឡោះ​ជើង​ជនរងគ្រោះ​ចំនួន​៣​គ្រាប់​។​រួច​វាយ​ចំនួន​២​ស្នាប់ កាំភ្លើង​ត្រូវចំ​ក្បាល ពីក្រោយ​ទៀត បណ្តាលឱ្យ​បែកក្បាល ហូរ ឈាម ស្រោច ដងខ្លួន ក្រោយពី​មានទំនាស់​ពាក្យសម្តី​ក្នុង​វង់​ផឹកស៊ី​។​បន្ទាប់ពី​ផ្ទុះអាវុធ​និង​វាយ​ជនរងគ្រោះ​រួចមក​ជនបង្ក​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ភ្លាមៗ​។​ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​កាន់​គ្លីនិក​ឯកជន​ដើម្បី​លាង​របួស​ហើយ​នាំមក​សម្រាក​នៅផ្ទះ​វិញ​។​

​លោក​សែ​វុទ្ធី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​ពិត​ជាមាន​ករណីនេះ​កើតឡើង​មែន​។​លោក​បាន​បន្តថាៈ​ជនរ​ង​គ្រោះ​បាន​រងរបួស​បន្តិចបន្តួច​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​មន្ទីរពេទ្យ​រុំ​របួស​ហើយ​យកមក​ផ្ទះ​វិញ​។​ក្នុងនោះ​មិនមាន​ការប្តឹង​ទេ​ទើប​ខាង​កងរាជអាវុធហត្ថ​ខេត្ត​មិនមាន​ចំណាត់ការ​ព្រោះ​ពួកគេ​សុទ្ធតែ​បងប្អូន​នឹង​គ្នា​។​ប៉ុន្តែ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មិនបាន​បញ្ជាក់​ពី​ដាក់វិន័យ​កងកម្លាំង​ក្នុងការ​ផ្ទុះអាវុធ​អនាធិបតេយ្យ​នោះទេ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *