ភ្នំពេញ:កម្លាំងនគរបាលឃាត់ខ្លួនជនម្នាក់ដែលយកកាំបិតចាក់ជនជាតិចិន២នាក់បណ្តាលឱ្យរងឱ្យរបួសធ្ងន់ករណីទំនាស់ពាក្យសម្តី។ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវបេតុងក្រុមទី១៥ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវកាលពីយប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ ។
មន្ត្រីនគរបាលខណ្ឌឬស្សីកែវបានឱ្យដឹងថាៈជនរងគ្រោះឈ្មោះHUANGXIAOHAIប្រុសអាយុ៤៥ឆ្នាំជនជាតិចិនកាន់ប៉ាស្ព័រលេខEF7956201ស្នាក់នៅក្រុមហ៊ុនស្រាបៀរganzbergក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវមុខរបរជាងផ្សារដែក របួសដៃឆ្វេង។ជនរងគ្រោះម្នាក់ទៀតឈ្មោះLUO YONGKUNភេទប្រុសអាយុ៥៣ឆ្នាំ ជនជាតិចិន លេខប៉ាស្ព័រ E00208085ស្នាក់នៅក្រុមហ៊នហ្គេស្បឿតganzberg ក្នុងសង្កាត់គីឡូម៉ែតលេខ ៦ខណ្ឌឬស្សីកែវ រងរបួសធ្ងន់ខ្នងខាងឆ្វេង។
ប្រភពដដែលបានឱ្យដឹងទៀតថាៈជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឃិន សុផល ភេទប្រុសអាយុ៣៨ ឆ្នាំមុខរបរកម្មករកាប់ជ្រូក ស្នាក់នៅក្នុង កុងស៊ីកាប់ជ្រូកក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវមានសារធាតុញៀន ។មុនកើតហេតុនៅថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០២០ជនសង្ស័យនិងប្អូនប្រុសរបស់ខ្លួនបានជិះម៉ូតូទៅរកជនរងគ្រោះ ដើម្បីសួរនាំទំនាស់កាលពីថ្ងៃមុននៅកន្លែងធ្វើការ។
ប៉ុន្តែ មិនបានជួបក៏ត្រឡប់មកវិញ ។លុះដល់វេលាម៉ោង ២០និង ០០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យបាន ទៅរកជនរងគ្រោះម្ដងទៀត ដោយបានកាន់កូនកាំបិតទៅជាមួយផង ។ពេលនោះបានជួបជនរងគ្រោះឈ្មោះHUANGXIAOHAIកំពុងដើតាមផ្លូវក៏ទៅចាក់ជនរងគ្រោះបណ្ដាលរបួស។
ឃើញដូចនេះជនរងគ្រោះឈ្មោះLUOYONGKUNបានស្ទុះមកជួយត្រូវបានជនសង្ស័យចាក់ឱ្យរងរបួសកំភួនដៃដៃខាងឆ្វេង។កម្លាំងនគរបាលចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ។បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕