ភ្នំពេញ៖នារីវ័យក្មេងម្នាក់ស្រឡាញ់ភេទដូចគ្នាពេលដៃគូបែកចិត្តទៅស្រឡាញ់មនុស្សវិញនាងបានទៅប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាតែមិនបានសម្រេច។ករណីនេះបានកើតឡើងនៅលើស្ពានជ្រោយចង្វាចាស់ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី៥ខែមករាឆ្នាំ២០២១។
នារីម្នាក់នេះបានរៀបរាប់ថា៖នាងបានស្រឡាញ់ភេទដូចគ្នាមូលហេតុដែលធ្វើឱ្យនាងតូចចិត្តគិតខ្លីប៉ុនប៉ងបញ្ចប់ជីវិតបែបនេះគឺដោយសារតែនាងតាមទាន់សង្សារកំពុងលួចទាក់ទងបង្កាត់ភ្លើងស្នេហ៍ជាមួយសង្សារថ្មីជាមនុស្សប្រុសក្នុងផ្ទះស្នាក់នៅម្តុំផ្សារសូរិយា។
ក្រោយកើតហេតុនារីគិតខ្លីត្រូវសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលស្រះចកណែនាំនិងទាក់ទងហៅសាច់ញាតិឱ្យមកទទួលយកនាងត្រឡប់ទៅវិញ៕សហការី