Uncategorized

សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

 

​បាត់ដំបង​៖កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពី​កម្លាំង​ឃាត់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​១៥​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​។​

មន្ត្រីនគរបាលប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះថា​ត សា​វិ​ន​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ក្រុមទី​៧​ភូមិក​ន្ទូ​ត​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​និង​ឈ្មោះ​តាប់​ចាន់ថន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​នៅ​ក្រុមទី​១៥​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​:​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១​ថង់​ទម្ងន់​០,៦៥​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​និង​សម្ភារ​សម្រាប់​រំលែក​ច្រក​ថក​នាំ​ញៀន​លក់​និង​សម្ភារ​ញ​ដ​ម្រា​ប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *