Uncategorized

បុរសម្នាក់លង់ទឹកស្លាប់នៅពេលទៅដាក់មងក្នុងបឹង

ខេត្តពោធិ៍សាត់​:​បុរសម្នាក់​បាន​លង់ទឹក​ស្លាប់​ពេល​ទៅ​ដាក់មងនៅក្នុង​ទឹក​បឹង​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៧០​ម៉ែត្រ​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ទឹក​បឹង​រូង ស្ថិតនៅ​ភូមិ​សំ​សាន្ដ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យខេត្តពោធិ៍សាត់​កាលពីថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០។

​ប្រភព​បានឱ្យដឹងថាៈ​ជន​ដែល​លង់ទឹក​ស្លាប់​នេះ​ឈ្មោះ​សួន​វឿន​ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំមាន​តួនាទី​ជា​អនុ​ប្រធានភូមិ​សំ​សាន្ត​និង​មាននៅ​ភូមិ​ឃុំ​កើតហេតុ​។​ជនរងគ្រោះ​បានទៅ​ដាក់មង​ចាប់​ត្រី​នៅក្នុង​ទឹក​បឹង​។​កូនៗ​ដោយមាន​ការសង្ស័យ​បាត់​ឪពុក​យូរ​មិនឃើញ​មក​ផ្ទះ​វិញ​បាននាំគ្នា​ទៅរក​ក៏​ឃើញសព​លង់ទឹក​ស្លាប់​បាត់ទៅហើយ​​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *