Uncategorized

ម្ចាស់ផ្ទះលក់គ្រឿងទេស ដែលមានយីហោផ្លាកស្រាបៀរនៅមុខផ្ទះ បានចូលរួមសហការដោយស្ម័គ្រចិត្ត បន្តរុះរើដោយខ្លួនឯង

កំពង់ស្ពឺ៖លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ខេត្តកំពង់ស្ពឺបានឱ្យដឹងថា៖ ម្ចាស់ក្រុមហ៊ុនស្រាបៀរ,ម្ចាស់ហាងនិងម្ចាស់ផ្ទះលក់គ្រឿងទេសមួយចំនួនដែលមានយីហោផ្លាកស្រាបៀរនៅខាងមុខទីតាំងផ្ទះរបស់ខ្លួនបាននិងកំពុងបន្តរុះរើដោយខ្លួនឯង។សកម្មភាពនេះក្រោយពីបានទទួលសេចក្តីណែនាំរបស់រដ្ឋបាលខេត្តលេខ២៩៣/២១ ស.ជ.ណ ស្តីពីការរុះរើផ្លាកផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរក្នុងខេត្តកំពង់ស្ពឺចុះថ្ងៃទី២៤ខែឧសភា ឆ្នាំ ២០២១កាលពីកន្លងទៅ។
លោក សុខ ភា បានបន្តថា៖ក្រោយពីម្ចាស់ក្រុមហ៊ុនស្រាបៀរបានឃើញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត តំណាងក្រុមហ៊ុនបានចូលរួមសហការដោយស្ម័គ្រចិត្តជាមួយរដ្ឋបាលខេត្ត ដើម្បីរុះរើផ្លាកយីហោស្រាបៀរ តាមហាងនិងផ្ទះលក់គ្រឿងទេសដែលជាអតិថិជនរបស់ខ្លួន។ចំណែកប្រជាពលរដ្ឋ ម្ចាស់ហាង និងម្ចាស់ផ្ទះគ្រឿងទេសយល់ឃើញថា៖រដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹងនេះ បានត្រឹមត្រូវណាស់ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរពលរដ្ឋរបស់ខ្លួននិងចូលរួមកាត់បន្ថយបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *