ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ តាមដីកាតុលាការពីបទឃាតកម្ម

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានចាប់ជនសង្ស័យម្នាក់ដោយអនុវត្តតាមដីកាតុលាការពីបទឃាតកម្មនិងលួចមានស្ថានទម្ងន់ទោសនៅតាមផ្លូវលំក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ ។
លោក ហ៊ាង ថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា៖កម្លាំងជំនាញបានស្រាវជ្រាវចាប់ខ្លួន ឈ្មោះ ជា សារ៉ាន់ ហៅ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មានសារធាតុញៀន។ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៨៦៥«ង១»ដ.ជ.ន របស់ចៅក្រមជំនុំជម្រះលោក ហន សុខខេមរិន្ទ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ពីបទឃាតកម្មនិងលួចមានស្ថានទម្ងន់ទោស។
ប្រព្រឹត្តនៅមុខរោងចក្រផលិតមីយើង ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២កន្លងទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *