Uncategorized

អតីតប្រធានាធិបតីបារ៉ាក់អូបាម៉ាគាំទ្របាតុករយុវជនទាមទារយុត្តិធម៌ផ្នែកពូជសាសន៍នៅអាមេរិក

 

​អន្តរជាតិ​៖​អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់​អូ​បា​ម៉ា​កាលពី​ថ្ងៃ​ពុធ​ទី ៣ ខែមិថុនា​ឆ្នាំ​២០២០ បាន​សាទរ​ចំពោះ​ការតវ៉ា​យ៉ាង​ជ្រាលជ្រៅ​របស់​ជនជាតិ​អាមេរិក​ដែល​ទាមទារ​យុត្តិធម៌​ពូជសាសន៍​។​ក្នុងនោះ​លោក​បាន​និយាយថា​ការធ្វើ​បាតុកម្ម​កាល​ពីស​ប្តា​ហ៍​មុន​លើ​ការសម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅក្នុង​ការឃុំ​ឃាំងរ​បស់​ប៉ូលីស អាច​បង្កឱ្យមាន​កំណែ ទម្រង់​ទូទាំងប្រទេស​។​

​យោងតាម​សារព័ត៌មាន The Straits Times ចេញផ្សាយ​នៅ​ថ្ងៃទី​៤ ខែមិថុនា​ឆ្នាំ​២០២០​បានឱ្យដឹងថា នៅក្នុង​ការអត្ថាធិប្បាយ​ជា​វីដេអូ​ដំបូង​របស់លោក​ចាប់តាំងពី​លោក​GeorgeFloyd​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៥​ខែឧសភា​នៅ​ទីក្រុង​Minneapolis​ដែល​បាន​បង្ក​ភាពចលាចល​នៅ​ទូទាំងប្រទេស​។​
អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ របស់​ពួកគេ​ស្តីពី​ការប្រើប្រាស់​កម្លាំង ។​
​គួរបញ្ជាក់​ថា​លោក​អូ​បា​ម៉ា​បាន​ដឹកនាំ​ការអត្ថាធិប្បាយ​របស់គាត់​ចំពោះ​បុរស​និង​ស្ត្រី​ស្បែក​ខ្មៅ​វ័យក្មេង ដែល​គាត់​និយាយថា ជា​ញឹកញាប់​បាន​រង ឬ​ឆ្លងកាត់​អំពើ​ហឹ​ង្សា​ច្រើនពេក​ហើយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *