Uncategorized

សមត្ថកិច្ចនគរបាលចាប់ចោរម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

 

​ក្រចេះ​៖​កម្លាំង​នគរបាល​ក្រុង​ក្រចេះ​សហការ​ជាមួយ​កម្លាំង​​ប៉ុស្តិ៍​រដ្ឋបាល​កន្ទួត​នៃ​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​អំពើ​លូច​ម៉ូតូ​នៅ​ចំណុច​ភូមិ​អន្ទង់​វៀន​ឃុំ​កន្ទួតស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ថ្ងៃទី​៤ ខែតុលា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ក្រុង​ក្រចេះ​បានឱ្យដឹងថាៈ​ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​ឈ្មោះ ពឿ​ន ភាព ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​នៅ​ភូមិ ជើងព្រៃ ឃុំ​ផ្អាវ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ច​ន សុខ​ហ៊ាង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​សង្កាត់​ក្រចេះ ក្រុង​/​ខេត្តក្រចេះ​។​ប្រភព​បាន​បន្តថាៈ កាលពី​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២០​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​យកមក​ដាក់​នៅក្រោម​សំ​យ៉ាប​ដំបូល​មុខផ្ទះ​និង​ទុក​កូនសោរ​នៅជាប់​ម៉ូតូ​។​ក្រោយមក​ត្រូវបាន​ជនសង្ស័យ​បាន​លួច​យកទៅ​បាត់​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ភូមិ​អន្ទង់​វៀន ឃុំ​កន្ទួតស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​បច្ចុប្បន្ននេះ​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​កម្លាំង​នគរបាល​ក្រុង​ក្រចេះ​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *