Uncategorized

ស្ត្រីខ្មែរម្នាក់ជិះរថយន្តជាមួយបុរសចិន តែគូដណ្តឹងនាងឃើញកើតអំពើហិង្សាតាមផ្លូវ

ភ្នំពេញ៖ករណីបង្កភ្ញាក់ផ្អើលមួយកើតឡើងដោយមានស្ត្រីខ្មែរម្នាក់ជិះរថយន្តតាមផ្លូវជាមួយបុរសចិនម្នាក់តែគូដណ្តឹងនាងឃើញជិះម៉ូតូដេញតាមក៏កើតជាអំពើហិង្សានៅតាមផ្លូវលេខ៤៣២ក្នុងសង្កាត់បឹងត្របែកខណ្ឌចម្ការមនកាលពីយប់ថ្ងៃទី២ខែមិថុនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖នៅមុនពេលកើតហេតុ គេឃើញបុរសចិនម្នាក់និងស្រីខ្មែរម្នាក់នៅក្នុងរថយន្តម៉ាកកាមារីឆ្លាមពាក់ផ្លាកលេខភ្នំពេញ 2G-4328 ធ្វើដំណើរតាមផ្លូវលេខ៤៣២។ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូដេញតាមរថយន្តដល់កន្លែងកើតហេតុក៏ជិះឈប់ស្ទាក់ពីមុខរថយន្ត។
សមត្ថកិច្ចបានបន្តថា៖ភាគីខាងម៉ូតូក៏ចុះដោះមួកសុវត្ថិភាពវាយកញ្ចក់រថយន្តបណ្តាលឱ្យបែកផ្នែកខាងមុខ និងចំហៀងខាងឆ្វេងឱ្យរងការខូចខាត។ភ្លាមៗនោះនារីដែលជិះនៅលើរថយន្តជាមួយចិនបានចេញមកខាងក្រៅនិយាយជាមួយនឹងបុរសជាម្ចាស់ម៉ូតូខ្លាំងៗដែលអះអាងជាគូដណ្តឹង។
ភាគីខាងម៉ូតូរៀបរាប់ថា៖គាត់និងនារីជិះរថយន្តជាមួយចិនត្រូវជាគូដណ្ដឹងរបស់ខ្លួន ដោយមិនទាន់បានរៀបការទេព្រោះជំងឺកូវីដ១៩។ប៉ុន្តែពួកគាត់ទាំងពីរនាក់បានរៀបចំពិធីសែនព្រេន។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុ ដើម្បីឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា។បន្ទាប់មកគូទំនាស់ទាំងសងខាង ក៏ធ្វើដំណើរចេញពីកន្លែងកើតហេតុរៀងៗខ្លួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *