ខេត្តព្រះសីហនុ៖បុរសម្នាក់អាចកើតពីការបែកថ្នាំញៀនបានឈានដល់យកកាំបិតកាន់ក្នុងដៃហើយចាក់ខ្លូនឯងបណ្តើររត់បណ្តើរលើខ្លួនប្រឡាក់ពេញដោយឈាម។គេឃើញបុរសនេះរត់តាមបណ្តោយផ្លូវជាតិលេខ៤ចំណុចប្រជុំជនម្តុំផ្សារវាលរេញក្នុងឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០។
សាក្សីបានឱ្យដឹងថាៈអត្តឃាតជនប្រហែលមានទិសដៅទៅភ្នំពេញដោយដើរបណ្តើរហក់តោងរថយន្តបណ្តើរបង្កឱ្យមានការភ្ញាក់ផ្អើលឈានដល់សមត្ថកិច្ចនគរបាលចុះអន្តរាគមន៍ភ្លាមៗ។មន្ត្រីសមត្តកិច្ចបានបញ្ជាក់ថាបុរសនេះមានកាន់កាំបិតនៅនឹងដៃហើយបានចាក់ខ្លួនឯងចំបំពង់ករបណ្តាលឱ្យហូរឈាមអស់ពីខ្លួនរួចស្លាប់តែម្តង។
សមត្តកិច្ចមិនអាចជួយសង្គ្រោះបានព្រោះបុរសនោះបានរត់បណ្តើរចាក់ខ្លួនឯងបណ្តើររហូតទៅលែងរួចខ្សោះឈាមក៏ដាច់ខ្យល់ស្លាប់ទោះបីសមត្ថកិច្ចខំដឹកទៅសង្គ្រោះក៏ដោយ។គិតត្រឹមម៉ោងជាង១១ព្រឹកថ្ងៃដដែលនបុរសនោះនៅពុំទាន់ស្គាល់អត្តសញ្ណាណនៅឡើយ។
ជាមួយនេះសមត្ថកិច្ចបានអំពាវនាវបើមានគ្រួសារបាត់សមាជិកដូចខាងលើអាចទំនាក់ទំនងមកនគរបាលស្រុកព្រៃនប់បានគ្រប់ពេល។សាកសពត្រូវបានសមត្តកិច្ចដឹកយកទៅរក្សាទុកនៅវត្តសំរុងស្រុកព្រៃនប់រង់ចាំក្រុមគ្រួសារមកទទួល៕សហការី