Uncategorized

ក្រោយពីមានការរិះគន់ កម្លាំងរដ្ឋបាលព្រៃឈើជ័យសែនបានចុះបង្ក្រាប

 

​ខេត្តព្រះវិហារ​៖​ក្រោយពី​មានការ​រិះគន់​ពី​មហាជន​លើ​ភាព​អសកម្ម​របស់​នាយ​សង្កា​ត់​រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​។​ឥឡូវនេះ​លោក​លោក​រី​ឡាយ​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​។​តែ​មហាជន​នៅតែ​ងឿងឆ្ងល់​ថា​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ខ្លះ​នៅតែ​វិល​កង់​ដដែល​។​ចំណែក​មួយចំនួន​ត្រូវបាន​បង្ក្រាប​។​រថយន្ត​,​គោយន្ត​ដែល​ប​ង្គ្រា​ប​នេះ​បាន​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​ដែរឬទេ​?

​គួ​រំលឹកថា​លោ​ករី​ឡាយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​បាន​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​ជា​រៀងរាល់​យប់​គេ​តែង​សង្កេតឃើញ​បទល្មើស​ព្រៃឈើ​មានការ​ដឹកជញ្ជូន​ចេញពី​ស្រុក​ជ័យ​សែន​ឆ្ពោះទៅ​ខេត្តកំពង់ធំ​។​ការដឹកជញ្ជូន​ឈើ​នេះ​បាន​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​ដែល​ឈ្មួញ​ហាក់​គ្មាន​កោតក្រែង​សមត្ថកិច្ច ឡើយ ។

ទាក់ទិន​ករណី​ឈ្មួញ​រកស៊ី​ដឹក​ជ​ញ្ជួ​ន​ឈើ​នេះ​គេហទំព័រ​យើង​មិនទាន់បាន​ការបញ្ជាក់​ពី​លោ​ករី​ឡាយ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​នៅឡើយ​ទេ​។​ក្រុមការងារ​គេហទំព័រ​រង់ចាំ​ទទួល ការបកស្រាយ បំភ្លឺ​ពី​លោ​ករី​ឡាយ ឬ​តំណាង​អង្គភាព​ដើម្បី​ផ្សាយ​ជូន​នា​លេខ​ក្រោយ ៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *