ភ្នំពេញ÷ក្រោយពីបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹករាប់រយបានចាក់ចេញអស់ ផែបម្រើដល់ការធ្វើអាជីវកម្ម (ត្រីប្រហុក) នេសាទតាមគន្លងដាយ ក៏ត្រូវចាកចេញឱ្យអស់ដែរ ដោយទុក ពេលឱ្យបីថ្ងៃទៀត។
លោកចេវ ហាក់ ស្នងការងនគរបាលរាជធានីភ្នំពេញទទួលផែនចរាចរជើង គោក និងជើងទឹកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យPLAnewsឱ្យដឹង នៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១ថា ផែ និងក្បូនដាយត្រី ក្នុងខណ្ឌឬស្សីកែវ ដែល មិនទាន់ចេញអស់ត្រូវបានអាជ្ញាធរទុកពេលឱ្យបីថ្ងៃទៀត ដោយសារជាផែដែល មានទំហំធំពិបាកក្នុងការបំលាស់ទី។
លោកចេវ ហាក់ បានបញ្ជាក់ថា បែចិញ្ចឹមត្រី និងផ្ទះនៅលើទឹកមួយចំនួន បាន ចាកចេញទៅកាន់កន្លែងថ្មី និងមួយចំនួនទៀត បានរុះរើនៅនឹងកន្លែង។ ចំនួនដែល នៅសល់តិចតួចកំពុងត្រូវគេបន្តរុះរើចេញដោយខ្លួនឯង បន្ទាប់ពីមានការជម្រុញ ឱ្យអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោកងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យPlanewsដឹងនៅថ្ងៃទី១៧ ខែមិថុនាថា ផែដាយត្រីនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងអស់មានចំនួន១៩ តែផែ និងក្បូនខ្លះ កន្លងទៅមិនបានធ្វើអាជីវកម្មទេ គេចតទុកចោលធ្វើគោករាក់ដល់ច្រាំងទន្លេ ។ ផែដាយមួយចំនួនបានចាកចេញទៅរកកន្លែង ថ្មីតាមការកំណត់របស់រដ្ឋបាលរាជធានីហើយ និងមួយចំនួនទៀតកំពុងតែរៀបចំចាកចេញ តែលំបាក ព្រោះឧបករណ៍ធំៗពិបាកអូសទាញ។
លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រាប់Planews ឱ្យដឹងនៅថ្ងៃដដែលនេះដែរថា ផ្ទះតាមច្រាំងទន្លេលើទឹក និង បែត្រីភាគច្រើនបានចាកចេញ ទៅកាន់កន្លែងថ្មី និងនៅសល់តិចតួច កំពុងធ្វើការរុះរើបន្តចេញដោយខ្លួនឯង៕