Uncategorized

សមត្តុកិច្ចកំពុងឡោមព័ទ្ធព្រៃតាមចាប់ជនដៃដល់ដែលបាញ់សម្លាប់មន្រ្តីនគរបាលម្នាក់

​​
​មណ្ឌលគិរី​៖(​ព័ត៌មាន​បឋម​)​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ព្រៃ​នៅ​ស្រុក​កោះ​ញែក​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ដើម្បី​តាម​ចាប់​ជនដៃដល់​ដែល​បាញ់សម្លាប់​នាយរង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​។​
​ជនដៃដល់​បាន​បើករថយន្ត​បុក​បា​រ៉ា​ស់​សមត្ថកិច្ច​ហើយ​រត់​ចូល​ព្រៃ​ចំណែក​ប្រពន្ធ​ជនដៃដល់​ដែលរ​ត់ទៅ​ជាមួយ​ប្ដី​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​។​ប៉ុន្តែ​ក្រោយមក​តាម​ប្រភពព័ត៌មាន​បញ្ជាក់ថា​សម​ត្ថ​កិច្ច​បានឱ្យ​ប្រពន្ធ​ជនដៃដល់​វិលត្រឡប់​ទៅផ្ទះ​វិញ​។​
​ប្រភព​បាន​បន្តថា​៖​ចាប់តាំងពី​ម៉ោង​៨​យប់​ថ្ងៃទី​៤​មករា​ឆ្នាំ​២០២១​កម្លាំង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​សហការ​ជាមួយ​កម្លាំង​មកពី​រាជធានី​ភ្នំពេញ​កំពុង​តាម​ចាប់​ជនដៃដល់​ដែល​បាន​បាញ់សម្លាប់​មន្ត្រីប៉ូលិស​ម្នាក់​នៅឯ​រាជធានី​ភ្នំពេញ​។​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​និង​ឆែកឆេរ​គ្រប់​តំបន់​ដែល​សង្ស័យ​ដែល​ជនល្មើស​លាក់ខ្លួន ដើម្បី​យក​ចាត់ការ​តាម​នីតិវិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *