Uncategorized

ក្រោយតវ៉ារឿងប្រាក់ខែបុគ្គលិកកាស៊ីណូប្រមាណ១០០នាក់ចូលធ្វើការវិញហើយ

 

​ព្រះសីហនុ​៖​បន្ទាប់ពី​បុគ្គលិក​ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការងារ​អស់​រយៈពេល​ពេញ​១​ថ្ងៃទី​២៩​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០២០​មក​។​ឥឡូវ​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ក្រុងព្រះសីហនុ​ដែលមាន​យីហោ​”​រលក​ធំ​”​ប្រមាណ​ជា​១០០​នាក់​បាន​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​ដដែល​។​

​កាស៊ីណូ​”​រលក​ធំ​”​ស្ថិតនៅ​ក្រុម​១៣​ភូមិ​៣​សង្កាត់​លេខ​៤​ក្រុង​/​ខេត្ត​ព្រះសីហនុ​មាន​បុគ្គលិក​កាស៊ីណូ​ប្រមាណ​១០០​នាក់ ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការងារ ក្នុង​គោលបំណង​ទាមទារ​សុំ​ថៅកែ​បើកប្រាក់​ឈ្នួល មុន​ថ្ងៃ​កំណត់​។​មន្ត្រី​សមត្ថកិច្ច​បានបញ្ជាក់​ថាៈ​មូល​ហេតុដែល​នាំទៅដល់​ការតវ៉ា​នេះ​កើតឡើង​ក្រោយ​បុគ្គលិក​ឮដំណឹង​ថា​ថៅកែ​មាន​ភាគហ៊ុន​ក្នុង​កាស៊ីណូ​សុំ​ដក​លុយ​ហ៊ុន​ចេញ​វិញ​។​បុគ្គលិក​បានទទួល​ដំណឹង​ដូច្នេះ​និង​ដាក់​ការសង្ស័យ​ថៅកែ​ក្ស័យ​ធុន ក៏​ប្រមូលផ្តុំ​គ្នា​តវ៉ា​សុំ​បើក​លុយ​ប្រាក់ខែ​មុន​ខែ ។

​ក្រោយ​ហេតុការណ៍​នេះ​ថៅកែ​កាស៊ីណូ​បាន​ចេញមក​សម្របសម្រួល​ជាមួយ​បុគ្គលិក​ហើយ​សន្យា​បើក​ជូន​តាម​កាលកំណត់​រប​ស់​កាស៊ីណូ​ជា​រៀងរាល់​ថ្ងៃទី​៣០​។​ក្នុងនោះ​បុគ្គលិក​ក៏បាន​យល់ព្រម​តាម​ការសន្យា​របស់​ថៅកែ​រួច​បាន​ឯកភាពគ្នា​រំសាយ​ការប្រមូលផ្តុំ​ចូលធ្វើការ​ធម្មតា​វិញ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *