បាត់ដំបង៖មានការភ្ញាក់ផ្អើលដោយមានគេប្រទះឃើញសពក្មេងស្រីម្នាក់ស្លាប់អណ្តែតទឹកក្នុងបឹងត្រកួនខណៈក្មេងរងគ្រោះទៅបេះត្រកួនជាមួយបងប្រុសនិងក្មេងៗជាច្រើននាក់ទៀតនៅស្រះខាងក្រោយភូមិ។ករណីនេះបានកើតឡើងនៅភូមិស្វាយជ្រំឃុំបវេលស្រុកបវេលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០។លុះ
មន្ត្រីនគរបាលស្រុកបវេលបានឱ្យដឹងថា៖ក្មេងស្រីរងគ្រោះមានឈ្មោះឡៃហ៊ួងអាយុ៩ឆ្នាំរស់នៅក្បែរទីតាំងកើតហេតុខាងលើ។ក្រោយពីមានការត្រួតពិនិត្យរបស់សមត្ថជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថាក្មេងរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕