Uncategorized

នៅក្រុងព្រះសីហនុឆេះហាងលក់គ្រឿងអេឡិចត្រូនិកនិងសម្ភារៈមួយចំនួនធំ

 

​ខេត្ត​ព្រះសីហនុ​៖សមត្ថកិច្ច​បានឱ្យដឹង​ថា​មាន​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ម្តុំ​ក្រោយ​កោះទន្សាយ​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​កាលពី​វេលា​ម៉ោង​៣​កន្លះ​រសៀល​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​។
​បើតាម​សមត្ថកិច្ច​បានឱ្យដឹង​ជាបឋម​ថា​អគ្គិ​ភ​យ័​បាន​ឆេះ​ចេញពីផ្ទះ​លក់​សម្ភារ​អេ​ឡិច​ត្រូ​និ​ច​និង​សម្ភារ​កា​រិ​យា​ល​យ័ ដូចជា​ម៉ាស៊ីនត្រជាក់​និង​កុំ​ព្យុ​ទ័​រ​ជាដើម​។ ក្នុងនោះ​ក្រៅពី​ផ្ទះ​រងគ្រោះ​ដើមហេតុ​មួយ​នេះ ដែល​រង​ការខូចខាត​ច្រើនជាងគេ ក៏មាន​ផ្ទះ​ជាប់ៗ​គ្នា​មួយចំនួនទៀត​រង​ការប៉ះពាល់​ខូចខាត​ខ្លះ​ដែរ ។

​សមត្ថកិច្ច​ឱ្យដឹង​ដែរ​ថា​ករណីនេះ​បណ្តាលមកពី​ការ​ផ្សារ​ដែក​សមត្ថកិច្ច​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង​ដើម្បី​សង្គ្រោះ​ការពារ​មិនឱ្យ​រាលដាល​ច្រើន​ករណីនេះ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *