Uncategorized

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យម្នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់

 

​ខេត្តកំពង់ឆ្នាំង​:​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យមាន​អ្នកស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​។​ករណីនេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​ថ្មី​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំរ​២០២០​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ្ស៊ុ​យ​ហ្សូ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​3E. 2985 រ៉ឺម៉ក​លេខ​ភ្នំពេញ​4A. 4765 របស់​ក្រុមហ៊ុន​( DN )​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​។​លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ​បាន​របុក​ជាមួយ​ម៉ូតូ​ម៉ាក​Excitev​ពណ៌​ក្រហម​ខ្មៅ​ពាក់​ផ្លាកលេខ​កណ្ដាល​1K.0895​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ឈ្មោះ​ឃៀង​សំបូរ​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​។​អ្នករួមដំណើរ​ឈ្មោះ​ឆុង​ទួន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រងរបួស​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់​ទុក​តែ​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​សមត្ថកិច្ច​បាន​ប្រមូល​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *