Uncategorized

បុរសបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់២ថ្ងៃទើបមានការភ្ញាក់ផ្អើល

 

​សៀមរាប​៖​បុរស​បរទេស​ម្នា​ក់បាន​ដេកស្លាប់​ក្នុងផ្ទះ​សំណាក់​យីហោ​ណា​ហ្កា​រយៈ​ពីរ​ថ្ងៃ​កន្លង​ទៅហើយ​ទើប​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​បុគ្គលិក​ផ្ទះសំណាក់​ណាហ្គា​ថាៈ​មាន​ជនបរទេស​ស្លាប់ ភ្លាមនោះ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ពិនិត្យឃើញថា​ជនរងគ្រោះ​ឈ្មោះ​NEWTON IANJAME​ភេទ​ប្រុស​កើត​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​១៩៦៣​ជនជាតិ​អង់គ្លេស​កាន់​លិខិតឆ្លងដែន​លេខ​៥៤៩៩២៦២៨៣​ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​ផ្ទះសំណាក់​ណាហ្គា​ស្ថិតនៅ​ភូមិ​តាភុល​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​។​
ប្រភព​បន្តថា តាម​ការ ស្រាវជ្រាវ​របស់ សមត្ថកិច្ច​ជំនាញ និង​កោសល​វិ​ច្ច័​យ​របស់លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆរ​ត្ន័ គ្រូពេទ្យ​អម​តុលាការ​បាន​សនិដ្ឋានថា ជន​រង គ្រោះ​ស្លាប់ រយៈពេល​ពីរ​ថ្ងៃ​មកហើយ ដោយសារ ជំងឺ​គាំងបេះដូង​។​សាកសព​បានរៀបចំ​ប​ញ្ជូ​ន​ទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ​វត្ត​ទឹកថ្លា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ​និង​ស្ថានទូត​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *