Uncategorized

រថយន្តដឹកដីបុកនឹងកិនបុរសម្នាក់បែកក្បាលស្លាប់នៅមហាវិថីឈ្នះឈ្នះ

 

​ភ្នំពេញ​៖​រថយន្ត​ដឹក​ដី​បាន​បើក​បុក​និង​កិន​បុរស​ម្នាក់​បណ្តាលឱ្យ​បែកក្បាល​ស្លាប់​ហើយ​រថយន្ត​បើក​គេច​បាត់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​មហា​វី​ថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​កប់​ស្រូវ​តូច​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​រសៀល​ថ្ងៃទី​១១​ខែ​វិឆ្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ជនរងគ្រោះ​ដែល​រថយន្ត​កិន​ស្លាប់​តាម​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់ថាៈ​ជនរងគ្រោះ​ឈ្មោះ​ហេង​វិបុល​អាយុ​២៨​ឆ្នាំមាន​អាស័យដ្ឋាន​នៅ​ភូមិ​វាល់​ស្បូវ​ឃុំ​អំពិល​ទឹក​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពាក់​ផ្លាកលេខ​ភ្នំពេញ​១GA.២៧៥៤​។​

​មន្ត្រី​ដដែល​បាន​បន្តថាៈ​បុរសរងគ្រោះ​ត្រូវ​រថយន្ត​ដឹក​ដី​បុក​និង​កិន​ចំក្បាល​ដែលមាន​ពាក់មួក​សុវត្ថិភាព​បណ្តាលឱ្យ​បែកក្បាល​ស្លាប់​ខណៈ​កំពុង​ជិះ​ម៉ូតូ​។​សព​ត្រូវបាន​នគរបាល​បញ្ជូន​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​កប់​ស្រូវ​រង់ចាំ​បងប្អូន​នាំយកទៅ​ធ្វើបុណ្យ​។​ចំណែក​ម៉ូតូ​ត្រូវបាន​នគរបាល​រក្សាទុក​ប្រគល់ឱ្យ​ក្រុមគ្រួសារ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *