Uncategorized

រកឃើញគ្រឿងបរិភោគមួយចំនួនដែលខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់


​ខេត្តព្រះវិហារ​៖​មន្ត្រី​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ប​ង្ក្រា​ក​ការ​ក្លែងបន្លំ បានឱ្យដឹងថា កាលពី​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០២០​មន្ត្រី​សាខា​ក​.​ប​.​ប​.​ខេត្តព្រះវិហារ​ដោយមាន​កិច្ចសហការ​ចូលរួម​ជាមួយ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​ដែនដី​។​ជំនាញ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​និង​ផ្សព្វផ្សាយ​អំពី​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់​នៅតាម​ផ្ទះ​លក់ទំនិញ​នា​នាង​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​
​មន្ត្រី​ដដែល​បាន​បន្តថាៈ​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ​អំបិល​មាន​សារធាតុ​អ៊ីយ៉ូត​តាម​ស្ដង់ដា​ដែល​បានកំណត់​។​តែ​បាន​រកឃើញ​ការ​ដាក់តាំង​លក់ទំនិញ​ខូចគុណភាព​និង​ហួស​កាល​បរិ​ច្ឆ​ទ​ប្រើ​មួយចំនួន​។​ទំនិញ​នោះ រួមមាន​៖-​មី​ខ​គោ​៤៤​កញ្ចប់ ស្មើនឹង​២.៨​គីឡូក្រាម​,​ភេសជ្ជ​:​ប៉ូវ​កម្លាំង ៦​កំប៉ុង ស្មើនឹង ១.៥​លីត្រ​។​ទឹក​ស៊ី​រ៉ូ ៦​ដប​ស្មើនឹង​៤.៥០​លីត្រ​,​ទឹកដោះគោ​កញ្ចប់​៣០​កញ្ចប់​ស្មើនឹង​៣.៧៥​លីត្រ​,​មី​កំប៉ុង ៦៥​កំប៉ុង ស្មើនឹង ៣.៩០​គីឡូក្រាម​សរុប​ទំនិញ​ដកហូត​បាន​ចំនួន ៦.៧​គីឡូក្រាម និង ៩.៧៥​លីត្រ​។​
​បន្ទាប់មក​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យកមក​កម្ទេចចោល​តាម​នី​តិ​វិធី​នាពេល​ក្រោយ​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *