Uncategorized

ឧត្តមសេនីយ៍ទោ សាត គឹមសាន ចាត់តាំងឱ្យបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណស្នងការដ្ធាន

បាត់ដំបង÷នៅព្រឹកថ្ងៃទី ៤​ខែ​ ធ្នូ​ ឆ្នាំ​២០២០​ បន្ទាប់ពីទទួល​បាននូវសេចក្តីណែនាំរបស់ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរ​បាលជាតិ​ និងស្របតាមសចក្តីអំពាវនាវ​របស់​ក្រសួងសុខាភិបាល​ លោកឧត្តមសេនីយ៍ត្រី​ សា​ត​ គឹម​សាន​ ​ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្ត​បា​ត់​ដំបង​បានចាត់តាំងឱ្យមន្ត្រីនគរ​បាល​ក្នុងស្នងការដ្ឋានធ្វេីអនាម័យ​ ក្នុងនោះមន្រ្តីការិ​យា​ល័​យសុខាភិបាលអនុវត្តបាញ់ថ្នាំ​សម្លាប់មេរោគ​នៅ​ក្នុងបរិវេណស្នងការដ្ឋានរួមទាំងក្នុងការិយាល័យធ្វេីការងារផងដែរ។

វិធា​នការខាងលេីនេះ​ គឺជាការចូលរួមអនុវត្តនូវអនាម័យ បរិស្ថានក៏ដូចជាការបង្ការទប់ស្កាត់ករ​ណីឆ្លងជម្ងឺដោយសារមេរោគ​ផ្សេងៗ​ ក៏ដូចបង្ការករណីឆ្លងជម្ងឺCOVID-19 ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *