Uncategorized

ក្រសួងការបរទេសចិន ច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ហ្វីលីពីន÷ ឈ្មោះថា អ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត

ថ្ងៃទី២៧ ខែសីហា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។
ទាក់ទិននឹងការចោទប្រកាន់របស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង លោកLinJianបានលើកឡើងថា បច្ចុប្បន្ន តើនរណាកំពុងរំលោភបំពានអធិបតេយ្យភាពនិងបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូង?តើនរណានាំកងកម្លាំងខាងក្រៅឱ្យចូលបំផ្លាញស្ថានការណ៍សន្តិភាពនិងស្ថិរភាពក្នុងតំបន់?ប្រទេសក្នុងតំបន់បានមើលឃើញយ៉ាងច្បាស់លាស់ចំពោះករណីនេះ។ឈ្មោះថា អ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត។យើងដាស់តឿនបុគ្គលិកមួយចំនួនរបស់ភាគីហ្វីលីពីនឱ្យប្រឈមមុខនឹងដើមហេតុនៃបញ្ហា កុំបន្តដើរនៅលើផ្លូវដែលបង្កហេតុនិងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយបែរជានិយាយសទៅជាខ្មៅទៅវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *