Uncategorized

អគ្គីភ័យបង្កគ្រោះមហន្តរាយឆាបឆេះ២ទីតាំងផ្សេងគ្នាក្នុងខេត្តព្រះសីហនុ


​ខេត្ត​ព្រះសីហនុ​៖​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​អគ្គិភ័យ​បាន​បង្ក​គ្រោះមហន្តរាយ​ចំនួន​២​កន្លែង​ផ្សេងគ្នា​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៊ូ​សុធី​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ថាៈ​ទីតាំង​ទី​១​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ក្រុង​/​ខេត្ត​ព្រះសីហនុ​មាន​អគ្គិ​ភ​យ័​ឆេះ​ទីតាំង​ផ្ទុក​សម្ភារ​អេតចាយ​មួយកន្លែង​បណ្ដាលឱ្យ​ឆេះ​រថយន្ត​១​គ្រឿង​និង​អេតចាយ​ទាំងស្រុង​។​ការ​ខួច​ខាត​គិត​ជា​ទឹកប្រាក់​ប្រហែល​៤.៥០០​ដុល្លារ​។​មូលហេតុ​:​បណ្តាលមកពី​ឆ្លង​ប្រព័ន្ធ​ភ្លើង​ពី​រថយន្ត​។​

​ទីតាំង​ទី​២​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០​មាន​អគ្គិភ័យ​កើតឡើង​នៅក្នុង​រោងចក្រ​ផលិត​ក្តារបន្ទះ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​បណ្តាលឱ្យ​ខូចខាត​ឡ​ចំហុយ​ក្តារបន្ទះ​ចំនួន​២​និង​បន្ទះក្តារ​មួយចំនួន​។​ភ្លាមៗ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បាញ់​ទឹក​ពន្លត់​ទាន់ពេល​។ មូលហេតុៈ​មកពី​ការឆ្លង​ចរន្តអគ្គិសនី​នៅក្បែរ​ម៉ាស៊ីន​ចំហុយ​។​

​ករណីនេះ​បណ្តាលឱ្យមាន​អ្នករងរបួស​៤​នាក់​កម្មករ​ខ្មែរ​៣​នាក់​និង​ចិន​ម្នា​ក់បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ប្រើ​ទឹក​បាញ់​ពន្លត់​អស់​៨​រថយន្ត​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *