ខេត្តកំពង់ឆ្នាំង៖សពបុរសម្នាក់ត្រូវពលរដ្ឋប្រទះឃើញអណ្ដែតទឹកបឹងនៅខាងក្រោយក្រោយផ្សារឆ្នាំង។ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងភូមិផ្សារឆ្នាំងសង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯកឆាយខេមរ័ត្នអធិការនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថាសពត្រូគេស្គាល់ឈ្មោះនៅផាត់ភេទប្រុសអាយុ៤៧ឆ្នាំនៅភូមិថ្នល់កែងឃុក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។មិនទាន់ស្លាប់គាត់មានជំងឺសសៃប្រាសាទ។លោកបន្តថាៈក្រោយពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិរៀបធ្វើពិធីបុណ្យនៅឯភូមិថ្នល់កែងឃុំក្បាលទឹកស្រុកទឹកផុស៕សហការី