Uncategorized

អាកាសធាតុចុះត្រជាក់ពលរដ្ឋនាំគ្នាទិញខុសអាវរងាបង្ការការពារ

 

​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​ជាហេតុ​នាំឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទិញ​ខោអាវ​រងា​ជជុះ​ត្រៀម​បង្ការ​ការពារ​ទប់ស្កាត់​។​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ជាច្រើន​រស់នៅក្នុង​ក្រុង​បាត់ដំបង​បានលើកឡើង​ប្រហាក់ប្រហែលគ្នា​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០២០​ថា​៖​អាកាសធាតុ​ចាប់ផ្តើម​ប្រែប្រួល​ចុះ​ត្រជាក់​បង្គួរ​រយៈពេល​២,៣​ថ្ងៃ​។​
​ពលរដ្ឋ​បាន​បន្តថាៈ​ជាមួយ​នោះ​មាន​លាយឡំ​ខ្យល់​ហួតហែង​យ៉ាងខ្លាំង​ចាំបាច់​តម្រូវឱ្យ​ពួកគាត់​ប្រញាប់ប្រញាល់​ស្វែងរក​ទិញ​ដូចជា​:​មួក​អំបោះ​ចាក់​ស្រោមដៃ​ស្រោមជើង​ខោអាវ​រងា​ក្រាស់ៗ​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ធ្លាក់​ត្រជាក់​នេះ​។​ពិសេស​ត្រៀម​បង្ការ​សម្រាប់​ឪពុក ម្តាយ ជីដូន​ជីតា​ដែលមាន​អាយុ​ច្រើន ព្រមទាំង​កូន និង​ចៅ​តូចៗ​ជាដើម​។​

​អ្នកស្រី​ចិន្តា​នៅ​ក្រុង​បាត់ដំបង​បាន​ប្រាប់​ឱ្យដឹងថា​៖​អាកាសធាតុ​ចាប់ផ្តើម​ប្រែប្រួល​ត្រជាក់​តាម​រដូវ​កាល​ជា​បន្តបន្ទាប់​មួយរយ​:​ពេល​ចុងក្រោយ​មកនេះ​មាន​ភាព​បាន​ត្រជាក់​គួរសម​។​ពិសេស​ពេលព្រឹក​ព្រលឹម​និង​ពេលយប់​។​ដើម្បី​ទប់ទល់​នឹង​ភាព​ត្រជាក់​នេះ​លោកស្រី​បានមក​កាន់​ផ្សា​របឹង​ឈូក​ក្នុង​ក្រុង​បាត់ដំបង​ដើម្បី​រក​ទិញ​ខោ​ឬ​អាវ​រងា​ព្រោះ​ឆ្នាំនេះ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ជាង​ឆ្នាំ​កន្លងទៅ​និង​អូសបន្លាយ​ពេល​យូរ​ទៀត​។​
​អាកាសធាតុ​ធ្លាក់​ទាប​គ្របដណ្តប់​ទាំងស្រុង​លើ​ខេត្តបាត់ដំបង​ជាច្រើន​ថ្ងៃ​មកនេះ​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នះខ្នែង​ស្វែងរក​ទិញ​សំលៀកបំពាក់​ខោអាវ​រងា​ក្រាស់ៗ​យ៉ាង​ពពាក់​ព​ពួន​នៅតាម​បណ្តា​ទីផ្សារ​នានា​ដួច​ជា​ផ្សា​របឹង​ឈូក​,​ផ្សារលើ​,​ឬ​ផ្សារ​១៣​មករា​។​

​លោក​ឡុង​ផល្គុណ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា​៖​កាលពី​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០២០​នៅ​តំបន់​ទីប្រជុំជន​នានា​អាកាសធាតុ​ត្រជាក់​មាន​សីតុណ្ហភាព​២០​អង្សា​សេ​។​នៅ​តំបន់​ព្រៃ​ជួរ​ភ្នំ​ដូចជា​ស្រុក​សំឡូត​ជាដើម​ផង​នោះ​អាកាសធាតុ​ត្រជាក់​ធ្លាក់​ទាប​មាន​សីតុណ្ហភាព​ចន្លោះ​ពី ១៨-១៩​អង្សា​សេ​អាកាសធាតុ​បែបនេះ​នឹង​បន្ត​អូសបន្លាយ​រយ​:​ពេល​យូរ​ជាង​ឆ្នាំ​កន្លងទៅ ៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *