Uncategorized

សង្វៀនជល់មាន់១កន្លែងត្រូវសមត្ថកិច្ចបង្ក្រាបរឹបអូសម៉ូតូ៦គ្រឿងនិងវត្ថុតាងមួយចំនួន

 

​ពោធិ៍សាត់​៖​សមត្ថកិច្ច​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​រួមជាមួយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​តា​លោ​និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ផ្ទះ​រុង​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ប្រជល់មាន់​មួយកន្លែង​និង​បាន​រឹបអូស​ម៉ូតូ​៦​គ្រឿង​និង​វត្ថុតាង​ជាច្រើន​។​ការបង្ក្រាប​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ភ្នាល់​ដាក់​លុយ​នេះ​បាន​ធ្វើឡើង​នៅ​ភូមិក​វត្ត ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​កាលពី​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​។​
​សមត្ថកិច្ច​នគរបាល​ដែល​ស្ថិតនៅ​ក្នុងការ​បង្ក្រាបបាន​ឱ្យដឹងថាៈ​ជា​លទ្ធផល​ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុតាង​រួមមានៈ​មាន់គក​ចំនួន​៤​ក្បាល​រួម​និង​សម្ភារ​សង្វៀន​ប្រជល់មាន់​និង​ម៉ូតូ​ចំនួន​៦​គ្រឿង​។​ដោយឡែក​ក្រុម​អ្នកញៀន​និង​ល្បែង​ប្រជល់មាន់​នៅពេល​សមត្ថកិច្ច​ទៅដល់​ពួគគេ​បាន​រត់គេច​បាត់អស់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *