Uncategorized

រថយន្តបើកបុកជាមួយម៉ូតូបណ្ដាលឲ្យបុរស២នាក់ស្លាប់

 

​ខេត្តកំពង់ឆ្នាំង​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយរ​វៀង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​មនុស្ស​២​នាក់​បាន​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣​ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ព្រីង​ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​ខេត្តកំពុងឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហាយ​ឡិន​ដឺ​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​បាត់ដំបង​2B5193​បើក​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1E0051​បណ្តាលឱ្យ​បុរស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​ជនរងគ្រោះ​ឈ្មោះ​ផ្លុ​ង​វិត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​និង​អ្នករួមដំណើរ​ឈ្មោះ​ហន​ហួយ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​អ្នក​ទាំងពីរ​នៅ​ភូមិ​ត្រពាំង​ព្រីង​ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *