បែកធ្លាយលោក ចាន់ វីសាខ នាយរដ្ឋបាលជលផលផាត់សណ្ដាយ បានចាប់ដៃគូគ្នារួមគំនិតជាមួយមេខ្លោងបំផ្លាញមច្ឆាជាតិដែលមានឈ្មោះកង គាម ជារៀងរាល់ឆ្នាំនៅរដូវបិទនិងបើកនេសាទ ទាំងរដូវដាក់សម្រាស់ ប្រជានេសាទនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំបានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទឱ្យដឹងថា នៅព្រឹកថ្ងៃទី ៣ខែធ្នូឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំ គេសង្កេតឃើញមានឈ្មួញបំផ្លាញមច្ឆាជាតិដែលមានឈ្មោះកង គាម តែងវេចលុយមកជួបលោក ចាន់ វិសាខ នាយផ្នែករដ្ឋបាលជលផល ឃុំផាត់សណ្ដាយ ជារៀងរហូតនិងរត់ការមកមន្ទីរពាក់ព័ន្ធក្នុងខត្តកំពង់ធំ ដើម្បីឲ្យលោកកងគាមដំណើរការប្រព្រឹត្តបទល្មសនេសាទបានដោយរលូន ប្រជានេសាទបានបន្តទៀតថានៅក្នុងរដូវបិទនេសាទលោកកង គាម បានផ្ដល់មធ្យោបាយសាច់អួនស្បៃមុងក្រហមនិងសាច់អួនស្បៃមុងខៀវក្រឡាញឹក នឹងយកមកដាក់ប្រព្រឹត្តបទល្មើសដោយខុសច្បាប់ ដើម្បីខ្លួនអ្នកទទួលទិញត្រីនោះត្រឡប់ទៅវិញា ប្រជានេសាទបន្តទៀតថា បើគ្មានការឃុបឃិតគ្នាជាមួយលោក ចាន់ វិសាខនាយផនែករដ្ឋបាលជលផលភូមិផាត់សណ្ដាយ លោក កង គាម ក៏មិនអាចឈរជើងប្រព្រឹត្តបទល្មើសនៅលើទឹកដីខេត្តកំពង់ធំបានឡើយ នៅក្នុងការរួមគំនិតគ្នាបំផ្លាញធនធានមច្ឆាជតិរាប់ឆ្នាំមកហើយនោះ គ្មានឃើញថ្នាក់ដឹកនាំនិងក្រសួងពាក់ព័ន្ធមើលឃើញពីទង្វើរបស់ជំនាញរដ្ឋបាលជលផលដែលកំពុងតែកើបលុយពុករលួយ ចំណែកឯលោក ហម ហ៊ុន នាយខណ្ធរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុកខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ដេករង់ចាំតែលុយមកដល់សប្បាយចិត្តនឹងទទួលកញ្ចប់ខ្មៅ បងប្អូនប្រជានេសាទដែលរស់នៅលើនិងបងប្អូនប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេសាបសូមសំណូមពរទៅឯកឧត្តមអេងជាសានប្រធានរដ្ឋបាលជលផលនិងឯកឧត្តមវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមមេត្តាកុំមើលរំលងរបស់ល្មើសនិងមន្ត្រីជំនាញដែលកំពុងតែរាំរែកជាមួយគ្នាដើរផ្លូវមួយជាមួយគ្នារៀងរាល់ឆ្នាំមកហើយកុំឲ្យប្រជានេសាទលោកពោលថាឆ្កែចេះតែព្រុសមនុស្សចេះតែដើរមិនខុសទេពាក្យពិត៕