Uncategorized

បុរសម្នាក់យកកាំបិតចិតបន្លែអាប្រដាប់ភេទខ្លួនឯងដាច់ហូរឈាមស្រោចខ្លួន

 

​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ​និង​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​បាន​យក​កាំបិត​ចិតបន្លែ​អារ​ប្រដាប់ភេទ​ឯង​ដាច់​ហូរឈាម​ស្រោច​ខ្លួន​។​បង្ក​ការភ្ញាក់ផ្អើល​នៅក្នុង​ភូមិ​ដើម​រកា​១​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​នាកាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​។​

​ប្រភពព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ធ​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា​បុរស​នេះ​តែងតែ​ផឹក​ស្រាស​ជា​រៀងរាល់ថ្ងៃ​។​លើក​នេះ​មិនដឹង​ជា​យ៉ាងម៉េច​បែរជា​រត់​ស្រាត​និង​យក​កាំបិត​ចិតបន្លែ​ចុង​ស្រួច​កាត់​ប្រដាប់ភេទ​ខ្លួនឯង​ដាច់​យ៉ាង​សាហាវព្រៃផ្សៃ ហូរឈាម​ស្រោច​ពេញ​ខ្លួន​បង្ក​ការភ្ញាក់ផ្អើល ។ ប្រភព​បន្តថា សព្វដង​បុស​រូបនេះ​ហូប​ស្រា​ស្លូត​ណាស់​ចូលទៅ​សម្រាក​ជាធម្មតា​។​ប៉ុន្តែ​លើក​នេះ​បែរជា​ធ្វើ​សកម្មភាព​សាហាវព្រៃផ្សៃ​យ៉ាង​ដូច្នេះ សង្ស័យ​តែ​អាច​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​ផង​ក៏​មិនដឹង ។

​ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន​ជាច្រើន​នាក់​បានមក​អន្តរាគមន៍​ជួយសង្គ្រោះ ដោយ​ចាប់​ចងដៃ​ចងជើង ដោយ​បុរស​រូប​នោះបាន​រើ​បម្រាស​ហើយ​ថែមទាំង​បាន​វាយ​តដៃ​ទៅលើ​សមត្ថកិច្ច​និង​ប្រជា​ពលរ​ដ្ធ​ថែម​ទៀតផង​។​បុរស​ស្រវឹងស្រា​និង​សង្ស័យ​បែក​ថ្នាំញៀន​នោះ​ត្រូវបាន​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សួគ៌ា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *