បាត់ដំបង៖កាលពីនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នៅទីលានចាក់សំរាមក្រុងបាត់ដំបងបានដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២.៤៥០គីឡូក្រាមដែលឈ្មួញទុច្ចរិតនាំចូលពីក្រៅប្រទេសបម្រុងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបង។ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានទាន់ពេលវេលា។
នៅចំពោះទិដ្ឋភាពបែបនេះលោកឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការនគរបាលខេត្តបាត់ដំបងបានអំពាវនាវដល់អ្នកប្រកបមុខរបរដូចខាងលើត្រូវបញ្ឈប់ជាបន្ទាន់។ចំពោះការលួចនាំចូលនូវប្រភេទប្រហិតឬសាច់មានឬជង្គង់មាន់ខូចគុណភាពយកមកលក់ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។ព្រោះប្រភេទសាច់ខូចគុណភាពទាំងនេះពិតជាបានបង្កផលប៉ះពាល់ខ្លាំងណាស់ចំពោះអ្នកទទួលទាន។
លោកស្នងការខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានសូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការទិញឬការបរិភោគផលិតផលទាំងនេះព្រោះវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ខ្លាំងណាស់គឺដាច់ខាតមិនត្រូវទិញយកបរិភោគបានទេ៕