ខេត្តពោធិ៍សាត់៖ដីមាត់ស្ទឹងពោធិ៍សាត់បានបាក់លេបត្របាក់ផ្ទះលក់ទំនិញមួយខ្នងចូលក្នុងទឹកទាំងស្រុងរួមមានសម្ភារជាច្រើនដែលពលរដ្ឋបានសង់រស់នៅជាប់មាត់ច្រាំងនោះប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចច្រាំងស្ទឹងពោធិ៍សាត់ស្ថិតនៅក្នុងភូមិកំពង់ក្រសាំងលើឃុំកណ្តៀងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់កាលពីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាៈម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះធឿនមុំភេទស្រីអាយុ៤២ឆ្នាំនៅក្នុងភូមិ.ឃុំស្រុកកើតហេតុ។ប្រភពដដែលបានបន្តថាផ្ទះនេះបានរងការខូចខាតទាំងស្រុងមានទំហំបណ្ដោយ១០ម៉ែត្រទទឹង៧ម៉ែត្រ។ផ្ទះនេះសង់អំពីដែកដំបូលប្រក់ស័ង្កសីជញ្ជាំងបាំងស័ង្កសីក្រាលក្ដាររួមនិងសម្ភារតាមការខូចខាតទាំងអស់សរុបជាទឹកប្រាក់ប្រមាណជិត២០លាន៕សហការី