កំពង់ស្ពឺ:សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្រោយពីផឹកស៊ីរហូតដល់ស្រវឹងបានខាំដោះអ៊ុំប្រុសលេងហើយដើរទៅផ្ទះអ៊ុំតាមទៅសួរបែជាជនសង្ស័យយកពូថៅកាប់ចំក្បាល២០ពូថៅធ្លាយខួរស្លាប់ភ្លាម។ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចភូមិក្រាំងគគីឃុំហោងសំណំស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថាៈមុនកើតអំពើហឹង្សាជនរងគ្រោះនិងជនដៃដល់បាននាំគ្នាផឹកស៊ីរហូតស្រវឹង។ស្រាប់តែឈ្មោះម៉មបូរីភេទប្រុសអាយុ២៤ឆ្នាំបានអោនក្បាលខាំដោះជនរងគ្រោះឈ្មោះភួងផានភេទប្រុសអាយុ៥៥ឆ្នាំរស់នៅក្នុងភូមិឃុំជាមួយគ្នាបណ្តាលឱ្យហូរឈាមរួចជនសង្ស័យរត់ទៅផ្ទះបាត់។ពេលនោះដោះជនរងគ្រោះកំពុងចេញឈាមជនរងគ្រោះបានដើទៅផ្ទះជនសង្ស័យដើម្បីសួរនាំ។
ប្រភពបានបន្តថាពេលនោះជនសង្ស័យបានយកពូថៅកាប់មកលើជនរងគ្រោះចំក្បាលនិងមុខ២០ពូថៅបណ្តាលឱ្យជនរងគ្រោះធ្លាយខួរក្បាលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ក្រោយហេតុការជនសង្ស័យត្រូវបានប្រជាពលរដ្ឋព្រូតគ្នាចាប់និងវាយបណ្តាលឱ្យរងរបួសជាទម្ងន់បានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកកំពង់ស្ពឺសមត្ថកិច្ចបន្តនីតិវិធី៕